លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី៤

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី៤។

កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម DOUGLAS ALEXANDER អនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសឆ្នាំ២០២៣-២០២៤ តាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការការងារអនុវត្តសេចក្តីប្រកាសរួមរដ្ឋមន្ត្រីអាស៊ាន-ចក្រភពអង់គ្លេស ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលអនាគត ផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល ព្រមទាំងធ្វើការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនចក្រភពអង់គ្លេសជាមួយរដ្ឋាភិបាលរបស់រដ្ឋសមាជិកអាស៊ាន។

- - -

(Vientiane, Lao PDR): On the afternoon of Thursday, 19 September 2024, in Vientiane, Lao PDR, Her Excellency CHAM Nimul, Minister of Commerce, and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 4th AEM-UK Consultation.

The meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and His Excellency RT HON DOUGLAS ALEXANDER, Minister of State for Trade Policy and Economic Security of the Department for Business and Trade of the UK, to review and monitor progress of ASEAN-UK Economic Cooperation 2023-2024, review and monitor progress of Work Plan to Implement the ASEAN-UK Joint Ministerial Declaration on Future Economic Cooperation, exchange views on regional and global economic development, as well as conduct dialogue with the UK-ASEAN Business Council in order to strengthen cooperation between private sector of the UK and the governments of the ASEAN member states.

https://s2.moc.gov.kh/mocspace/mocspace_1726800407050.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800407290.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800407508.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800407552.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800407601.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800407415.jpg