មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ដែលជាម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ប៉ៃលិន)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យគឿងឧបភោគបរិភោគនៅផ្សារសាមគ្គីក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងទំនិញមិនអនុលោមភាព ដែលបង្ករឱ្យមានផលប៉ះពាល់ដល់ខុសភាពអ្នកប្រើប្រាស់។

ក្នុងឱកាសនោះ មន្រ្តីជំនាញបានពិនិត្យទៅលើមុខទំមួយចំនួន រួមមាន៖ មីលឿង សរសៃគុយទាវស្រស់ ពពុះសណ្តែក នំបាញ់ឌុក មឹកស្រស់ បង្គាស្រស់ ខ្ញីហាន់ និងសណ្តែកបណ្តុះស្រស់ ជាដើម។

ជាលទ្ធផល ក្នុងចំណោមសំណាកគំរូដែលបានត្រួតពិនិត្យខាងលើពុំមានសារធាតុគីមីហាមឃាត់ឡើយ។ ជាមួយគ្នានេះ មន្រ្តីជំនាញបានចែកជូនផ្ទាំងរូបភាព (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ១២ផ្ទាំង ផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1726815417538.jpg
https://s2.moc.gov.kh/mocspace/mocspace_1726815417534.jpg
https://s2.moc.gov.kh/mocspace/mocspace_1726815417424.jpg