(កណ្ដាល)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្កកណ្ដាល សហការជាមួយមន្ទីរពាណិ្ជកម្មខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងបានចែកផ្ទាំងរូបភាព (poster) ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួនប្រមាណ ២៥០នាក់ នៅអនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ជាមួយគ្នានេះមន្ត្រីជំនាញ បានចុះត្រួតពិនិត្យចំណីអាហារតាមតូបដែលលក់នៅក្នុងសាលា និងបានពន្យល់ណែនាំអំពីអនាម័យក្នុងការដាក់តាំងលក់ផលិតផលម្ហូបអាហារដល់អាជីវករផងដែរ។