លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Mary Ng រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជំរុញការនាំចេញ ពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសកាណាដា និងគណៈប្រតិភូ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Mary Ng រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជំរុញការនាំចេញ ពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសកាណាដា និងគណៈប្រតិភូ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា ក្នុងនោះបានផ្តោតសំខាន់លើការចរចាកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ។ ជាមួយគ្នានេះផងដែរ ក្នុងកម្រិតទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យសេវាកម្មហិរញ្ញវត្ថុ សហគ្រិនភាពជាស្រ្តី និងជាពិសេសលើការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារកាណាដា ។

https://s2.moc.gov.kh/mocspace/mocspace_1727247056683.jpg
https://s2.moc.gov.kh/mocspace/mocspace_1727247056528.jpg
https://s2.moc.gov.kh/mocspace/mocspace_1727247056714.jpg
https://s2.moc.gov.kh/mocspace/mocspace_1727247056781.jpg
https://s2.moc.gov.kh/mocspace/mocspace_1727247056785.jpg