(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងធុរកិច្ចអាម៉េរិក ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹង លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia) និងវិស័យឯកជន នៅក្នុងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-អាម៉េរិក លើកទី១។
កិច្ចសន្ទនាផ្លូវការនេះមានគោលបំណង ដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិកអនុវត្តក្រោមស្មារតីសហការខ្ពស់ និងផ្តល់នូវផលប្រយោជន៍ទៅវិញទៅមក។
---
(Phnom Penh): On the afternoon of Thursday, 19 September 2024, at the Council for the Development of Cambodia, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, attended a meeting between the Royal Government and US businesses, presided over by His Excellency SUN Chanthol, Deputy Prime Minister and First Vice President of the Council for the Development of Cambodia, along with Ms. Bridgette L. Walker, Chargé d'Affaires at the US Embassy in Cambodia. The meeting included representatives from relevant ministries and institutions, the President of the American Chamber of Commerce in Cambodia (AmCham Cambodia), and members of the private sector for the first Cambodia-US Public-Private Sector Dialogue.
The purpose of this formal dialogue is to listen to and discuss the concerns of US investors in a spirit of cooperation and mutual interest.