(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន លើកទី៨ (8th AEM-Hong Kong, China Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និង ឯកឧត្តម ALGERNON YAU រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង ពិភាក្សាលើកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល។
---
(Vientiane, Lao PDR): On the morning of Friday, 20 September 2024, His Excellency PICH Rithi, Secretary of State of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 8th AEM-Hong Kong, China Consultation in Vientiane, Lao PDR.
The meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and His Excellency ALGERNON YAU, Secretary for Commerce and Economic Development of Hong Kong, China, to review and monitor the progress of the implementation of the ASEAN-Hong Kong, China Free Trade Agreement (AHKFTA) and the ASEAN-Hong Kong, China Investment Agreement (AHKIA), discuss the economic and technical cooperation work program, and exchange views on regional and global economic development.