(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងលោកស្រី SARAH ELLERMAN ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការការងារអនុវត្តកិច្ចរៀបចំក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហរដ្ឋអាម៉េរិក (TIFA) និងផែនការការងារស្តីពីគំនិតផ្តួចផ្តើមការពង្រីកការផ្សារភ្ជាប់សេដ្ឋកិច្ច (E3) ឆ្នាំ២០២៣-២០២៤ ពិនិត្យនិងអនុម័តផែនការការងារ TIFA និង E3 ឆ្នាំ២០២៤-២០២៥ ព្រមទាំងផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល។
---
(Vientiane, Lao PDR): On the morning of Friday, 20 September 2024, His Excellency PICH Rithi, Secretary of State of Commerce and high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to the AEM-United States Trade Representative (USTR) Consultation in Vientiane, Lao PDR.
The meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and Ms. SARAH ELLERMAN, Assistant United States Trade Representative, to review and monitor progress in implementing the Work Plan to Implement the ASEAN-U.S. Trade and Investment Framework Arrangement (TIFA) and Expanded Economic Engagement (E3) Initiatives, discuss and endorse the 2024-2025 ASEAN-US TIFA and E3 Work Plan, and exchange views on regional and global economic developments.