ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១៣ (13th AEM-Canada Consultation)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១៣ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងលោកជំទាវ MARY NG រដ្ឋមន្ត្រីជំរុញការនាំចេញ ពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសកាណាដា ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការការងារអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-កាណាដាស្តីពីពាណិជ្ជកម្មនិងវិនិយោគ ពិភាក្សាលើកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចនិងបច្ចេកទេស តាមដាននិងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងធ្វើកិច្ចពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន។

---

(Vientiane, Lao PDR): On the afternoon of Friday, 20 September 2024, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 13th AEM-Canada Consultation in Vientiane, Lao PDR.

The Meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and the HONORABLE MARY NG, Minister of Export Promotion, International Trade, and Economic Development of Canada, to review and monitor progress of the implementation of the Work Plan to Implement the ASEAN-Canada Joint Declaration on Trade and Investment, discuss economic and technical cooperation, review and monitor progress of the ASEAN-Canada Free Trade Agreement, and conduct a dialogue with the Canada-ASEAN Business Council.

https://s2.moc.gov.kh/mocspace/mocspace_1727249533823.jpg
https://s2.moc.gov.kh/mocspace/mocspace_1727249533614.jpg
https://s2.moc.gov.kh/mocspace/mocspace_1727249533850.jpg
https://s2.moc.gov.kh/mocspace/mocspace_1727249533360.jpg
https://s2.moc.gov.kh/mocspace/mocspace_1727249533665.jpg