(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី២១ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម PIYUSH GOYAL រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសឥណ្ឌា ក្នុងគោលបំណងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា និងធ្វើកិច្ចពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា។
---
(Vientiane, Lao PDR): On the afternoon of Friday, 20 September 2024, His Excellency PICH Rithi, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 21st AEM-India Consultations in Vientiane, Lao PDR.
The Meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and His Excellency PIYUSH GOYAL, Minister of Commerce and Industry of India, to review the ASEAN-India Trade in Goods Agreement and conduct a dialogue with the ASEAN-India Business Council.