ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៩ (29th AEM-CER Consultation)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៩ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ឯកឧត្តម TIM AYRES សមាជិកព្រឹទ្ធសភានិងជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី និងលោកជំទាវ NICOLA GRIGG រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្ត្រី និងជាអនុរដ្ឋមន្ត្រីកសិកម្ម (សាកវប្បកម្ម)នៃប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពលើការត្រៀមចូលជាធរមាននៃពិធីសារទី២ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) ពិភាក្សាលើកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង AANZFTA និងធ្វើកិច្ចពិគ្រោះយោបល់ជាមួយសភាពាណិជ្ជកម្មអូស្ត្រាលី-អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-នូវែលសេឡង់។

---

(Vientiane, Lao PDR): On the morning of Saturday, 21 September 2024, His Excellency PICH Rithi, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 29th AEM-Closer Economic Relations (CER) Consultation in Vientiane, Lao PDR.

The Meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, Senator the HON TIM AYRES, Assistant Minister for Trade of Australia, and the HON NICOLA GRIGG, Minister of State for Trade, Minister for Women, and Associate Minister of Agriculture (Horticulture) of New Zealand, to monitor the progress of preparations for the forthcoming entry-into-force (EIF) of the Second Protocol to Amend the AANZFTA, discuss the AANZFTA Implementation Support Programme, and conduct a dialogue with the Australia-ASEAN Chamber of Commerce and the ASEAN New Zealand Business Council.

https://s2.moc.gov.kh/mocspace/mocspace_1727250903226.jpg
https://s2.moc.gov.kh/mocspace/mocspace_1727250902769.jpg
https://s2.moc.gov.kh/mocspace/mocspace_1727250902882.jpg
https://s2.moc.gov.kh/mocspace/mocspace_1727250902844.jpg
https://s2.moc.gov.kh/mocspace/mocspace_1727250902902.jpg
https://s2.moc.gov.kh/mocspace/mocspace_1727250902818.jpg