(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន លើកទី៣០ (30th AEM-METI Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម YOSHIDA NOBUHIRO អនុរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) ពិភាក្សាលើកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ពិនិត្យលើសកម្មភាពរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងធ្វើកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជនជប៉ុន។
---
(Vientiane, Lao PDR): On the morning of Saturday, 21 September 2024, His Excellency PICH Rithi, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 30th AEM-Ministry of Economy, Trade, and Industry (METI) Consultation in Vientiane, Lao PDR.
The Meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and YOSHIDA NOBUHIRO, Parliamentary Vice-Minister of Economy, Trade, and Industry of Japan, to review and monitor the progress of the implementation of the ASEAN-Japan Comprehensive Economic Partnership Agreement, discuss the ASEAN-Japan economic cooperation programs, review the Economic Research Institute for ASEAN and East Asia (ERIA) activities, and conduct a dialogue with the private sectors of Japan.