(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២ (12th East Asia Summit's Economic Ministers' Meeting — EAS EMM) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល និងពិភាក្សាលើកិច្ចសហប្រតិបត្តិការពហុភាគី រួមមាន ការពង្រឹងភាពធន់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ចីរភាពសេដ្ឋកិច្ច ជាដើម។
---
(Vientiane, Lao PDR): On the afternoon of Saturday, 21 September 2024, His Excellency PICH Rithi, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 12th East Asia Summit's Economic Ministers' Meeting — EAS EMM, in Vientiane, Lao PDR.
The Meeting was chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, to review and exchange views on regional and global economic developments and discuss multilateral cooperation in areas such as strengthening supply chain resilience and promoting economic sustainability.