ឯកឧត្តម សំហេង បូរ៉ា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងាររៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ណាននីង ក្វាងស៊ី ចិន)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យមើលទីតាំងជាក់ស្តែងនៃសំណង់ពន្លាជាតិកម្ពុជាមានទំហំ ១៦០ម៉ែត្រក្រឡា ដោយជ្រើសរើសយកខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយដើម្បីផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍នេះ និងបានបន្តដំណើរទៅពិនិត្យមើលទីតាំងស្តង់ពាណិជ្ជកម្មកម្ពុជានៅតំបន់ D ផងដែរ។

សូមជម្រាបជូនផងដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមមូលបទ “លើកកម្ពស់មិត្តភាពស្មោះត្រង់ រួមគ្នាអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមកុដពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន និងអាស៊ាន ដើម្បីកំណើនក្នុងតំបន់”។

---

(Nanning, Guangxi, P.R. of China): On the morning of Friday, 22 September 2024, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Vice Chairman of the Inter-Ministerial Committee for Participating in the World Expositions and International Trade Fairs, led a technical team to observe the progress of the organization and participation in the 21st China-ASEAN Expo in Nanning International Convention and Exhibition Center, Nanning, Guangxi Zhuang Autonomous Region, People’s Republic of China.

On that occasion, His Excellency Secretary of State and his team observed the location of the 160-square-meter Cambodian national pavilion with a selection of Siem Reap province as the theme for city of charm and also continued to visit Cambodian commercial booths in zone D.

The 21st China-ASEAN Expo will be held from September 24-28, 2024, under the theme “Upholding amity, sincerity, mutual benefit and inclusiveness for common development, creating a diamond crown new future – promoting development of a China-ASEAN Free Trade Area 3.0 and high-quality growth of this region”.

https://s2.moc.gov.kh/mocspace/mocspace_1727251414968.jpg
https://s2.moc.gov.kh/mocspace/mocspace_1727251415024.jpg
https://s2.moc.gov.kh/mocspace/mocspace_1727251414449.jpg
https://s2.moc.gov.kh/mocspace/mocspace_1727251414963.jpg
https://s2.moc.gov.kh/mocspace/mocspace_1727251414948.jpg
https://s2.moc.gov.kh/mocspace/mocspace_1727251414978.jpg
https://s2.moc.gov.kh/mocspace/mocspace_1727251414885.jpg
https://s2.moc.gov.kh/mocspace/mocspace_1727251414718.jpg