(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន លើកទី២៣ (23rd AEM-MOFCOM Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និង ឯកឧត្តម LI FEI អនុរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងតាមដាននិងពិភាក្សាលើវឌ្ឍនភាពនៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) និងកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន រួមមាន៖ កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងច្បាប់និងបទប្បញ្ញត្តិពាណិជ្ជកម្មនិងវិនិយោគ ពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម។
---
(Vientiane, Lao PDR): On the morning of Sunday, 22 September 2024, His Excellency PICH Rithi, Secretary of State of the Ministry of Commerce and high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 23rd AEM-Ministry of Commerce of the People's Republic of China (MOFCOM) Consultation in Vientiane, Lao PDR.
The Meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and His Excellency LI FEI, Vice Minister of Commerce of the People's Republic of China, to review and discuss the progress of the ASEAN-Korea Free Trade Area (AKFTA 3.0) upgrade negotiations and ASEAN-China economic cooperation programmes including cooperation on laws and regulations related to trade and investment and cooperation on e-commerce, etc.