(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១ (21st AEM-ROK Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និង ឯកឧត្តម Inkyo Cheong រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងតាមដាននិងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKFTA) លទ្ធភាពដំឡើងកម្រិតកិច្ចព្រមព្រៀងAKFTA និងកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ។
---
(Vientiane, Lao PDR): On the morning of Sunday, 22 September 2024, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 21st AEM-Republic of Korea (ROK) Consultation in Vientiane, Lao PDR.
The Meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and His Excellency Inkyo Cheong, Minister for Trade of ROK, to review and discuss the progress of the implementation of the ASEAN-Korea Free Trade Area (AKFTA), possible upgrades to the AKFTA, and ASEAN-Korea economic cooperation programmes.