(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី២៧ (27th AEM-Plus Three Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ការត្រៀមរៀបចំសន្នីសិទស្តីពីភាពជាដៃគូខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់អាស៊ានបូកបី និងការធ្វើកិច្ចពិគ្រោះយោបល់ជាមួយវិស័យឯកជន។
---
(Vientiane, Lao PDR): On the afternoon of Sunday, September 22, 2024, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 27th AEM-Plus Three Consultation in Vientiane, Lao PDR.
The Meeting was chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, to review and discuss ASEAN-Plus Three Economic Cooperation, discuss preparations for the ASEAN Plus Three Industrial Chain and Supply Chain Partnering Conference, and conduct a dialogue with the private sectors.