ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) លើកទី៣

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) លើកទី៣ (3rd RCEP Ministers' Meeting) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំអាស៊ានលើកទី៥៦ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងអាសិបដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភាក្សាលើនីតិវិធីសម្រាប់ការចូលជាសមាជិកបន្ថែមនៃកិច្ចព្រមព្រៀងអាសិប។

---

(Vientiane, Lao PDR): On the morning of Sunday, 22 September 2024, His Excellency PICH Rithi, Secretary of State of the Ministry of Commerce and high representative of Her Excellency CHAM Nimul, Minister of Commerce and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to the 3rd RCEP Ministers' Meeting in Vientiane, Lao PDR.

The meeting was held back-to-back with the 56th ASEAN Economic Ministers' Meeting in the exchange views on possible cooperation on strengthening implementation of the RCEP Agreement to deepen regional economic integration and discuss procedures for accession to the RCEP Agreement.

https://s2.moc.gov.kh/mocspace/mocspace_1727252251397.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252250971.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252250931.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252251273.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252250953.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252250915.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252251501.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252250963.jpg