(ណាននីង សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញអម ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២១ ក្រោមអធិបតីភាព ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណប្រជាមានិតចិន និងមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
(Nanning, China): On the morning of Tuesday, 24 September 2024, at Nanning International Convention and Exhibition Center, Her Excellency CHAM Nimul, Minister of Commerce and Chairman of the Inter-Ministerial Committee for Participating in the World Expositions and International Trade Fairs accompanied His Excellency Vongsey Vissoth, Permanent Deputy Prime Minister, Minister in Charge of Office of Council of Ministers, High Representative of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia participated in the Official Opening Ceremony of 21st China-ASEAN Expo which was presided over by His Excellency Ding Xuexiang, Vice Premier of the People’s Republic of China with many participations from Head of States from ASEAN Member States, domestic and international guests.