លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ណាននីង សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនផងដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោម​មូលបទ ​“លើកកម្ពស់មិត្តភាពស្មោះត្រង់ រួមគ្នាអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមកុដពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន និងអាស៊ាន ដើម្បីកំណើនក្នុងតំបន់”។ ក្នុងនោះផងដែរ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៨៩ស្តង់ និងមាន ៥៨ក្រុមហ៊ុនបានចូលរួម ដោយបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម ឧស្សាហកម្ម វាយនភ័ណ្ឌ សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍ ជាដើម។ល។ បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្ទះរួម (Common House) ទំហំ ៥៤ម៉ែត្រការ៉េ​ ដើម្បីដាក់តាំងបង្ហាញ ផលិតផលសក្តានុពលកម្ពុជា និងមានការវេចខ្ទប់ប្រណិត ជូនភ្ញៀវទស្សនា និងជាទីតាំងផ្សព្វផ្សាយ​ CambodiaTrade.com ផងដែរ។

---

Her Excellency CHAM Nimul, Minister of Commerce, attended the opening ceremony of Cambodian Commodity Booths during the 21st China-ASEAN Expo in Nanning, Guangxi, People’s Republic of China

...

(Nanning, China): On the morning of Tuesday, 24 September 2024, at Nanning International Convention and Exhibition Center, Her Excellency CHAM Nimul, Minister of Commerce and Chairperson of the Inter-Ministerial Committee for Participating in the World Expositions and International Trade Fairs, attended the opening ceremony of Cambodian Commodity Booths during the 21st China-ASEAN Expo event, which was presided over by His Excellency VONGSEY Vissoth, Permanent Deputy Prime Minister, Minister in Charge of Office of Council of Ministers, and High Representative of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia.

China-ASEAN Expo held from September 24-28, 2024, under the theme “Upholding amity, sincerity, mutual benefit and inclusiveness for common development, creating a diamond crown new future – promoting development of a China-ASEAN Free Trade Area 3.0 and high-quality growth of this region." For this event, the Ministry of Commerce is facilitating and preparing 89 commercial booths with the participation of 58 companies and associations by showcasing the Cambodian Potential Products, Geographical Indication Products, Agricultural Products, Industrial Products, Textiles, Silk, Jewellery, and Investment and Tourism Services. In addition, the Ministry of Commerce prepared a 54 m2 common house to display Cambodian Potential Product with luxurious packaging for trade visitors and is a place for disseminating CambodiaTrade.com.

https://s2.moc.gov.kh/mocspace/mocspace_1727252820587.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252820883.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252817110.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252820319.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252820302.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252820273.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252818959.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252820676.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252819918.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252815353.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252820581.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252820332.jpg
https://s2.moc.gov.kh/mocspace/mocspace_1727252821692.jpg