លោកស្រី ប៊ុន ចំណាន អគ្គនាយករងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញបច្ចេកទេស ចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(បាងកក-ប្រទេសថៃ)៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ប៊ុន ចំណាន អគ្គនាយករងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញបច្ចេកទេស នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំកម្រិតអគ្គនាយក នៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី លើកទី៣៧ (37th Asian Trade Promotion Forum CEO Meeting) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះ រៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្ម ប្រទេសថៃ ក្រោមប្រធានបទ “អំណាចទន់៖ កម្លាំងជំរុញសេដ្ឋកិច្ចច្នៃប្រឌិត” និងមានការអញ្ជើញចូលរួមពីបណ្តាប្រទេសដែលជាសមាជិកនៃវេទិកាជំរុញពាណិជ្ជកម្មអាស៊ី (Asian Trade Promotion Forum - ATPF) ដែលមកពីតំបន់អាស៊ាន អាស៊ីខាងត្បូង និងអាស៊ីខាងកើត ចំនួន ១៥ប្រទេស ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងការប្រកួតប្រជែងសេដ្ឋកិច្ចនៅក្នុងអាស៊ី។ ជាពិសេស ទស្សនថ្មីៗលើការពង្រឹងការគាំទ្រ និងជំរុញដល់វិស័យសហគ្រាសធុនតូច និងមធ្យមដែលជាកម្លាំងចលករសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចសង្គម។

---

Mrs. BUN Chamnan, Deputy Director-General, along with officers representing the General Directorate of Trade Promotion, Ministry of Commerce, participated in the 37th Asian Trade Promotion Forum CEO Meeting.

...

(Bangkok, Thailand): On September 23-24, 2024, Mrs. BUN Chamnan, Deputy Director-General of the General Directorate of Trade Promotion, along with officers, Ministry of Commerce, participated in the 37th Asian Trade Promotion Forum CEO Meeting in Bangkok, Kingdom of Thailand.

This meeting was organized by the Department of International Trade Promotion (DITP), Ministry of Commerce of Thailand, under the sub-theme "Soft Power: The Driving Force for the Creative Economy," and attended by 15 member countries of the Asian Trade Promotion Forum (ATPF) from the ASEAN, South Asia, and East Asia regions for the purpose of sharing knowledge, experiences, deepening trade cooperation, and strengthening economic competition in Asia. Importantly, new perspectives on strengthening, supporting, and promoting the small and medium enterprises (SMEs) sector as a driving force for socio-economic growth were discussed.

https://s2.moc.gov.kh/mocspace/mocspace_1727253054033.jpg
https://s2.moc.gov.kh/mocspace/mocspace_1727253053741.jpg
https://s2.moc.gov.kh/mocspace/mocspace_1727253053929.jpg
https://s2.moc.gov.kh/mocspace/mocspace_1727253053902.jpg
https://s2.moc.gov.kh/mocspace/mocspace_1727253053924.jpg
https://s2.moc.gov.kh/mocspace/mocspace_1727253054073.jpg