(ស្ទឹងត្រែង)៖ ថ្ងៃចន្ទ ទី២៣ ខែ កញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ និងសាដក (ទេយ្យទានសំរាប់ព្រះសង្ឃក្នុងឱកាសបុណ្យកាន់បិណ្ឌ៦ និងបុណ្យភ្ជំបិណ្ឌនឹងខិតមកដល់នាខាងមុខនេះ) ដែលដាក់តាំងលក់នៅតាមផ្ទះ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជាលទ្ធផល ពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពនោះទេ។