(កែប)៖ ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្កកែប បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងរដ្ឋបាលស្រុក បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កិច្ចការហាឡាល និងការប្រើប្រាស់កម្មវិធី CCF Complaint App សម្រាប់អ្នកប្រើប្រាស់អាចដាក់ពាក្យបណ្តឹង មកអគ្គនាយកដ្ឋាន ក.ប.ប. ជូនលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរក្នុងសាលា សរុបចំនួន ២០៣នាក់ នៅសាលាបឋមសិក្សា ពងទឹក ដែលស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះ មន្ត្រីជំនាញបានបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន និងបានចែកផ្ទាំងផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ (Poster) ផងដែរ។