ផលិតផលបារី ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នាំយកទៅបំផ្លាញចោល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ផលិតផលបារី មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន ៣៤៦កេស ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម បាននាំយកទៅបំផ្លាញចោលទៅតាមនីតិវិធី។

ពិធីនេះ ធ្វើឡើងនៅទីលានចាក់សម្រាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

https://s2.moc.gov.kh/mocspace/mocspace_1727339840443.jpg
https://s2.moc.gov.kh/mocspace/mocspace_1727339840356.jpg
https://s2.moc.gov.kh/mocspace/mocspace_1727339840426.jpg
https://s2.moc.gov.kh/mocspace/mocspace_1727339840416.jpg
https://s2.moc.gov.kh/mocspace/mocspace_1727339840490.jpg
https://s2.moc.gov.kh/mocspace/mocspace_1727339840552.jpg
https://s2.moc.gov.kh/mocspace/mocspace_1727339839798.jpg
https://s2.moc.gov.kh/mocspace/mocspace_1727339840541.jpg