ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការត្រៀមរៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមស្វាយកំពង់ស្ពឺ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមស្វាយកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្ត និងមន្ទីរឧស្សាហកម្មខេត្ត មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុក ឈ្មួញ ម្ចាស់ចំការ អ្នកលក់ និងតំណាងធនាគារអភិវឌ្ឃន៍ជនបទ និងកសិកម្ម។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមស្វាយកំពង់ស្ពឺ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើអាជីវកម្មលើផលិតផលពីស្វាយ មានសមាគមគ្រប់គ្រងច្បាស់លាស់ ងាយស្រួលទទួលបានពត៌មានទៅវិញទៅមក និងទទួលបានធាតុចូលបន្ថែម។

https://s2.moc.gov.kh/mocspace/mocspace_1727340025379.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025433.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025277.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025539.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025340.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025531.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025511.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025478.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025579.jpg
https://s2.moc.gov.kh/mocspace/mocspace_1727340025383.jpg