(កោះកុង)៖ នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកោះកុង បានសហការជាមួយមន្ទីរនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ និងធ្វើតេស្តលើសំណាកគំរូចំនួន ២២ប្រភេទ ដើម្បីពិសោធន៍រកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផលសំណាកគំរូទាំងនោះមានអនុលោម និងពុំមានបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយឡើយ។
ជាមួយគ្នានេះ មន្ត្រីជំនាញបានបន្តអប់រំដល់ប្រជាអាជីវករដែលលក់ដូរក្នុងផ្សារគោលដៅ និងអាជីវករដែលលក់ដូរតាមផ្ទះឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនប្រជាពលរដ្ឋដែលជាអតិថិជន។