(ត្បូងឃ្មុំ)៖ នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ១៩១នាក់ទៀត ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងកម្មវិធីទទួលពាក្យបណ្ដឹង (Compliant App) ពីមន្រ្តីជំនាញកសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌនិងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិរបស់អ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។
ក្រោយពីវគ្គបណ្ដុះបណ្ដាលមន្រ្តីជំនាញក៏បានចែកជូនសម្ភារៈសិក្សាជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រមួយចំនួនផងដែរ។