ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឧកញ៉ាកែវ មុំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឧកញ៉ាកែវ មុំ។

នៅក្នុងកិច្ចប្រជុំខាងលើ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានស្នើសុំការជួយគាំទ្រ និងស្វែងរកកិច្ចសហការនានាជាមួយនឹងក្រសួងពាណិជ្ជកម្ម ជាពិសេសបានស្នើសុំអនុសាសន៍ណែនាំ សម្រាប់ជាធាតុចូលលើគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា(CTC) ដោយបានបង្ហាញថាមជ្ឈមណ្ឌលនេះគ្រោងបង្កើតឡើងក្នុងបំណងជួយលើកស្ទួយផលិតផលដែលផលិតដោយសហគ្រាសក្នុងស្រុក ប្រមូលផ្តុំផលិតផលក្នុងស្រុក តាំងបង្ហាញផ្សព្វផ្សាយ និងចែកចាយផលិតផលទាំងនោះដល់អ្នកប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស៕

https://s2.moc.gov.kh/mocspace/mocspace_1728462409210.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462409276.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462409371.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462409058.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462409192.jpg