លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកស្រី DYAN Shinto E. Nugroho នាយកជាន់ខ្ពស់ទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនTikTok និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី DYAN Shinto E. Nugroho នាយកជាន់ខ្ពស់ទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនTikTok និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើតួនាទីដ៏សំខាន់នៃពាណិជ្ជកម្មឌីជីថលក្នុងការជំរុញធុរកិច្ចនៅកម្ពុជា។ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនអាទិភាពមួយចំនួន ក្នុងការជំរុញការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការជំរុញការធ្វើអាជីវកម្ម ដូចជា អក្ខរកម្មឌីជីថល ការជួយគាំ្រទ្រ និងការពង្រឹងសមត្ថភាពដល់អាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធុរកិច្ចថ្មី និងសហគ្រាសធុន តូច មធ្យម ជាដើម។

លោកជំទាវរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ ក្នុងការកសាងជំនឿទុកចិត្ត និងភាពជឿជាក់របស់អតិថិជន ផងដែរ។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់ និងពិព័រណ៍ពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ការលក់ផលិតផលក្នុងស្រុក ក៏ដូចជាការសម្រួលនិងជំរុញបន្ថែម វិស័យទេចរណ៍ ជាដើម។

- - -

Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. DYAN Shinto E. Nugroho, Senior Director of Public Policy Southeast Asia of TikTok

(Vientiane, Lao PDR): On the morning of Wednesday, 9 October 2024, in Vientiane, Lao PDR, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. DYAN Shinto E. Nugroho, Senior Director of Public Policy Southeast Asia of TikTok.

On that occasion, both sides exchanged views on the critical role of digital trade in fostering business in Cambodia. Her Excellency Minister underlined certain priorities in promoting the utilization of technology and ICT in stimulating businesses, namely Digital Literacy; Support and Capacity Building for Businesses in informal sector, Startups, and SMEs.

Further, Her Excellency Minister placed emphasis on the essence of strengthening Food Safety and Consumer Protection in boosting consumers’ confidence and trust. In addition, both sides also discussed the regional cooperation on Digital Payment and Trade Fairs in the efforts to promote the sales of local products as well as to facilitate and promote tourism.

https://s2.moc.gov.kh/mocspace/mocspace_1728462817539.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462817900.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462818046.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462817758.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462817785.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462817850.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462818326.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462818361.jpg
https://s2.moc.gov.kh/mocspace/mocspace_1728462818306.jpg