(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yosuke Fujioka ប្រធានតំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (AMEICC) តាមរយៈវីដេអូអនឡាញ។
កិច្ចជំនួបនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាទៅលើការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤ និងកិច្ចសហប្រតិបត្តិការបន្តនៃក្រុមការងារជំរុញការនាំចេញ។