លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ នៅប្រទេសឡាវ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្រោមមូលបទ៖ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ក្នុងគោលបំណងពិភាក្សារិះរកដំណោះស្រាយលើបញ្ហាប្រឈមរបស់អាស៊ាន និងពង្រឹងឧត្តមភាពក្នុងតំបន់។

https://s2.moc.gov.kh/mocspace/mocspace_1728547781757.jpg
https://s2.moc.gov.kh/mocspace/mocspace_1728547781818.jpg
https://s2.moc.gov.kh/mocspace/mocspace_1728547781801.jpg
https://s2.moc.gov.kh/mocspace/mocspace_1728547781872.jpg
https://s2.moc.gov.kh/mocspace/mocspace_1728547781797.jpg
https://s2.moc.gov.kh/mocspace/mocspace_1728547781867.jpg
https://s2.moc.gov.kh/mocspace/mocspace_1728547781782.jpg
https://s2.moc.gov.kh/mocspace/mocspace_1728547781858.jpg