ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារស្ទង់មតិរបស់ភ្នាក់ងារ JICA ពាក់ព័ន្ធគម្រោងអាហារូបករណ៍ JDS

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយក្រុមការងារស្ទង់មតិរបស់ភ្នាក់ងារ JICA ដែលដឹកនាំដោយ លោកស្រី HITOTSUBASHI Reiko ពាក់ព័ន្ធនឹងគម្រោងអាហារូបករណ៍ JDSសម្រាប់ឆ្នាំ២០២៥-២០២៩ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ តំណាងលោកប្រធានស្តីទីនាយកដ្ឋានបុគ្គលិក និងមន្រ្តីមកពីនាយកដ្ឋានពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងារស្ទង់មតិរបស់ភ្នាក់ងារ JICA និងបានថ្លែងអំណរគុណចំពោះJICA ជាពិសេសគឺរាជរដ្ឋាភិបាលជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជូនដល់មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ទៅសិក្សានៅប្រទេសជប៉ុនរហូតមក។

---

His Excellency LAY Soksaokunthea, Delegate of the Royal Government of Cambodia in Charge of the Director General of General Directorate of Administration and Finance, received a courtesy visit from the JICA survey team regarding the JDS scholarship project.

(Phnom Penh): On the afternoon of Wednesday, 9 October 2024, at the Ministry of Commerce, His Excellency LAY Soksaokunthea, Delegate of the Royal Government of Cambodia in Charge of the Director General of General Directorate of Administration and Finance, received a courtesy meeting from the JICA survey team led by Ms. HITOTSUBASHI Reiko, jointly attended by members of the management and officials of the General Directorate of Administration and Finance.

On that occasion, His Excellency, the Delegate of the Royal Government of Cambodia, delivered a welcome remark to the JICA survey team and expressed his appreciation for the future cooperation between the Ministry of Commerce and the JICA survey team in providing bachelor's, master's, and doctoral scholarships in Japan.

https://s2.moc.gov.kh/mocspace/mocspace_1728548058054.jpg
https://s2.moc.gov.kh/mocspace/mocspace_1728548058130.jpg
https://s2.moc.gov.kh/mocspace/mocspace_1728548058213.jpg
https://s2.moc.gov.kh/mocspace/mocspace_1728548058116.jpg
https://s2.moc.gov.kh/mocspace/mocspace_1728548058164.jpg