(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍ស្ដីពីវឌ្ឍនភាពការត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” និងរបាយការណ៍របស់អនុគណៈកម្មការរៀបចំខ្លឹមសារឯកសារ និងសុន្ទរកថា, អនុគណៈកម្មការផ្គត់ផ្គង់ រៀបចំទីកន្លែង បដិសណ្ឋារកិច្ច ពិធីការ និងសន្តិសុខ ព្រមទាំងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ
២- របាយការណ៍ស្ដីពីការរៀបចំគំរូរបាយការណ៍សម្រាប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥
៣- បញ្ហាផ្សេងៗ។
- - -
His Excellency KEM Sithan, Acting Minister of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 10 October 2024, at the Ministry of Commerce, His Excellency KEM Sithan, Acting Minister of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, directors of departments, directors of provincial departments, and other officials.
The weekly meeting covered the following agendas:
1- Brief Report on the Progress of the Preparations for the Event "Celebrating the 20th Anniversary of Cambodia's WTO Membership" and the Report of the Subcommittee on Documentation and Speech, the Sub-Committee on Supply, Venue, Hospitality, Protocol, and Security, and the Sub-Committee on Information and Dissemination.
2- Brief report on the preparation of the report template for the Ministry of Commerce’s Annual Conference 2024 and the 2025 orientation.
3- Other matters.