(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោក ជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Till Ahnert នាយកគម្រោង EU-German GATE និង លោកស្រី កែ កំរង ទីប្រឹក្សាផ្នែកគោលនយោបាយពាណិជ្ជកម្មនៃក្រុមការងារ EU-German GATE ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ និង EU-German GATE។
កិច្ចពិភាក្សាការងារនេះ ផ្ដោតសំខាន់លើជំនួយបច្ចេកទេសក្នុងការពង្រឹងសមត្ថភាពនាំចេញរបស់កម្ពុជា កិច្ចសម្រួលក្នុងការផ្ដល់សេវាកម្មដល់អ្នកនាំចេញ និងលើកកម្ពស់លទ្ធភាពប្រកួតប្រជែងការនាំចេញកម្ពុជានៅក្នុងទីផ្សារសកល។
---
(Phnom Penh) – On the afternoon of Thursday, 10 October 2024, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, along with Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce, received a courtesy call meeting from Mr. Till Ahnert, Project Director of the European Union - German Global Access and Trade Expertise (EU-German GATE) and Ms. Kamrang KE, Lead Trade Policy Advisor of EU-German GATE.
The discussions focused on deepening the cooperation between the Export Promotion Task Force and EU-German GATE, with an emphasis on providing technical assistance to strengthen Cambodia's export capacity, enhance services for exporters, and improve the global competitiveness of Cambodian exporters.