ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសផលិតផលហាឡាល ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជូនដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ-កណ្តាល)៖ នាថ្ងៃទី៨ ដល់ ទី៩ ខែតុលាឆ្នាំ២០២៤ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសផលិតផលហាឡាល ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជូនដល់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល។

ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដល់ទីតាំងផ្ទាល់បានចំនួន ៦ទីតាំង រួមមាន៖ ភូមិសាស្ត្រស្ថិតនៅក្នុងរាជធានីភ្នំពេញ មានចំនួន ២ទីតាំង និងខេត្តកណ្ដាល ចំនួន ៤ទីតាំង។

https://s2.moc.gov.kh/mocspace/mocspace_1728868236569.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868236996.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868236629.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868236863.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868236970.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868237071.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868236898.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868237077.jpg
https://s2.moc.gov.kh/mocspace/mocspace_1728868236906.jpg