លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាជុំទី៥ នៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (The Fifth Elaboration Session of the IOMed Convention) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហុងកុង, ចិន) ៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចរចាជុំទី៥ នៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (The Fifth Elaboration Session of the IOMed Convention) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាលើអត្ថបទចុងក្រោយនៃអនុសញ្ញាស្តីពីការរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម និងការងាររៀបចំដំណើរការនៃអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) នាពេលអនាគត។

https://s2.moc.gov.kh/mocspace/mocspace_1729066265660.jpg
https://s2.moc.gov.kh/mocspace/mocspace_1729066265932.jpg
https://s2.moc.gov.kh/mocspace/mocspace_1729066265806.jpg
https://s2.moc.gov.kh/mocspace/mocspace_1729066265864.jpg
https://s2.moc.gov.kh/mocspace/mocspace_1729066266043.jpg
https://s2.moc.gov.kh/mocspace/mocspace_1729066265842.jpg