(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សមាជិកក្រុមការងារ ’’ច’’ ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ បានចូលរួមកិច្ចប្រជុំភាពជាដៃគូរក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាច្រើនរូប។
កិច្ចប្រជុំផ្ទៃក្នុងនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាស្វែងរកមតិរួមទាក់ទងនឹងដំណោះស្រាយបញ្ហាដែលវិស័យឯកជនបានលើកឡើង មុននឹងជំនួបជាមួយវិស័យឯកជននៅសប្តាហ៍បន្ទាប់ ។
---
(Phnom Penh): On the morning of Wednesday, 16 October 2024, at the Ministry of Public Works and Transportation, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce and a member of the Logistics and Infrastructure Working Group - "F", attended a meeting under the mechanism of the Government-Private Sector Forum, which was presided over by His Excellency PENG Ponea, Minister of Public Works and Transportation. Secretaries of State and Undersecretaries of State from relevant ministries, as well as sub-national officials, also participated in the meeting.
This meeting aimed to find common ideas related to the issues raised by the private sector, in preparation for the meeting next week.