ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១- របាយការណ៍ស្តីពីការងារត្រៀមរៀបចំព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

២- របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

៣- របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ

៤- របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

៥- របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ

៦- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ

៧- បញ្ហាផ្សេងៗ។

- - -

His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 17 October 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, department directors, provincial department directors, and other officials.

The weekly meeting covered the following agenda items:

1. Brief report on the preparation for the coronation ceremony of His Majesty King Norodom Sihamoni, King of the Kingdom of Cambodia, National Independence Day, and the Royal Water Festival.

2. Brief report of the General Directorate of Domestic Trade.

3. Brief report of the General Directorate of International Trade.

4. Brief report of the General Directorate of Trade Promotion.

5. Brief report of the Green Trade Company.

6. Brief report of the Kampong Speu Provincial Department of Commerce.

7. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1729150551685.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551658.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551998.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551706.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551675.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551608.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551534.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551823.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551947.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551749.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150552087.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551769.jpg
https://s2.moc.gov.kh/mocspace/mocspace_1729150551881.jpg