(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំវគ្គបណ្តុះបណ្តាលវិធានប្រភពដើមកំណើតទំនិញសម្រាប់មន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ក្រោមជំនួយបច្ចេកទេសរបស់ ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ដែលនឹងប្រព្រឹត្តថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីរាជការមកពីនាយកដ្ឋាននិងតំបន់សេដ្ឋកិច្ចពិសេសពាក់ព័ន្ធ ជាច្រើនរូប ដើម្បីប្រមូលធាតុចូលដូចជា ការចាប់ផ្ដើមវគ្គបណ្តុះបណ្តាល លក្ខខណ្ឌជ្រើសមន្រ្តីចូលសិក្សា ការធ្វើតេស្ត ការរៀបចំរបៀបវារៈ និងទីកន្លែងបណ្តុះបណ្តាល ជាដើម។
---
His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, chaired the meeting to discuss the training program on the Rule of Origin (ROO) for the Ministry of Commerce, line ministries, and the private sector.
...
(Phnom Penh): On the morning of Wednesday, 16 October 2024, His Excellency TAT Puthsodary, Secretary of State of the Ministry of Commerce, chaired a meeting to discuss the training program on the Rule of Origin (ROO) for the Ministry of Commerce, line ministries, and the private sector, under the Asian Development Bank (ADB)’s technical assistance program.
This meeting aimed to discuss and collect key inputs from concerned departments and Special Economic Zones (SEZs), including a launch event, selection criteria for participants, testing, training agenda, and venue, which will be held from December 4 to 6, 2024.