(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីសូចនាករសមិទ្ធកម្មគន្លឹះស្តីពីអតិផរណា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហការ តាមដាន ចែករំលែកព័ត៌មាន ការវិភាគវាយតម្លៃនិងព្យាករណ៍ ព្រមទាំងការអនុវត្តវិធានការនិងគោលនយោបាយគ្រប់គ្រងសម្ពាធអតិផរណាឱ្យកាន់តែមានប្រសិទ្ធភាពរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
---
(Phnom Penh): On the morning of Thursday, 17 October 2024, Her Excellency SEREI Borapich, Secretary of State of the Ministry of Commerce, attended an inter-ministerial meeting on key performance indicators on inflation at the National Bank of Cambodia, chaired by Her Excellency Dr. CHEA Serey, Governor of the National Bank of Cambodia.
The objective of this meeting is to enhance collaboration among the relevant ministries and institutions in the areas of monitoring, information sharing, analysis, evaluation, and forecasting, as well as the implementation of policies and measures to more effectively manage inflationary pressures.