(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ គ.ជ.ក.ប. ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ក.ប.។