(សៀមរាប)៖ នាថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានបន្តចុះត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគបរិភោគនៅតាមដេប៉ូចែកចាយចំនួន ០៤កន្លែង ដែលស្ថិតនៅក្នុងស្រុកពួក ស្រុកក្រឡាញ់ សង្កាត់ស្លក្រាម និងសង្កាត់គោកចក ក្រុងសៀមរាប នៃខេត្តសៀមរាប។
តាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញជំនាញបានរកឃើញទំនិញពុំមានអនុលោមភាព ខុសនូវបទប្បញ្ញត្តិដែលមានចែងសរុបចំនួន ១១៧៩.៣២ គីឡូក្រាម។ បន្ថែមពីនោះមន្រ្តីជំនាញបានអនុវត្តតាមនីតិវិធី និងណែនាំដល់អាជីវករផងដែរ។