មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ ចុះអង្កេតទំនិញនៅផ្សារ កំពុងត្រាច និងផ្សារស្រះ ស្ថិតនៅស្រុករមាសហែក ចំនួន ១២ទីតាំង និងផ្សារអន្តរជាតិបាវិត ក្នុងបាវិតចំនួន ៩ទីតាំង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ស្វាយរៀង)៖ នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ ចុះអង្កេតទំនិញនៅផ្សារ កំពុងត្រាច និងផ្សារស្រះ ស្ថិតនៅស្រុករមាសហែក ចំនួន ១២ទីតាំង និងផ្សារអន្តរជាតិបាវិត ក្នុងបាវិតចំនួន ៩ទីតាំង។

ក្នុងឱកាសនោះ មន្រ្តីជំនាញបានត្រួតពិនិត្យ និងធ្វើតេស្តលើងៀតត្រីប្រា ត្រីត្រសក់ ត្រីសមុទ្រងៀត ចំនួន ៣គំរូ ផ្លែមៀន ទំពាំងបាយជូ និងផ្លែទ្បងកង់ ចំនួន ៣គំរូ ស្ករត្នោត ២គំរូ មឹក បង្គារ និងអយស្ទ័រ ៣គំរូ ដោយរកឃើញថាគ្មានសារធាតុគីមីហាមឡើយ បន្ថែមពីនោះមន្រ្តីជំនាញបានរកឃើញនិងដកហូតនូវទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៨.៤៩គីទ្បូក្រាម ដោយបានដកហូតដើម្បីកម្ទេចចោលតាមនីតិវិធិ។

ជាមួយគ្នានេះ មន្រ្តីជំនាញបានបិទផ្សព្វផ្សាយផ្ទាំងរូបភាព២៥ សន្លឹកជូនអាជីវករទុកជាចំណេះដឹងបន្ថែមផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1729497001834.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497001800.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497001557.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497002025.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497001920.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497001843.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497001894.jpg