(កំពង់ធំ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចូលរួមពិនិត្យទំនិញ ម្ហូបអាហារ ក្នុងពិធីអុំទូក បណ្ដែតប្រទីត សំពះព្រះខែ ខេត្តកំពង់ធំ ។
គោលបំណងគឺធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងពិធីពិធីអុំទូក បណ្ដែតប្រទីត សំពះព្រះខែដែលបានធ្វើឡើងក្នុងខេត្តកំពង់ធំ។ ទំនិញដែលបានត្រួតពិនិត្យការដាក់តាំងលក់រួមមាន ប្រហិតចំរុះ ទឹកក្រូច ប៊ីយែ ទឹកសុទ្ធ មីកំប៉ុង នំ ទឹកដោះគោជូរ។ល។ ជាលទ្ធផល មន្រ្តីជំនាញពុំបានឃេីញមានទំនិញហាមឃាត់ និងហួសកាលបរិច្ឆេទនោះទេ។