(ប៉ារីស, បារាំង) ៖ នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ លោកជំទាវ គឹម ស្រីរត្ន័ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើដំណើរទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើបចំនួន២រួមមាន Paris Store និង Tang Frères ដែលមានដាក់លក់ផលិតផលខ្មែរជាច្រើនប្រភេទនៅក្នុងប្រទេសបារាំង។
ដំណើរទស្សនកិច្ច និងជំនួបពិភាក្សានេះបានផ្តោតសំខាន់ក្នុងការស្វែងរកឱកាសសហការក្នុងភាពជាដៃគូ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករ អាហារកែច្នៃ និងគ្រាប់ស្វាយចន្ទីមកដាក់លក់ក្នុងទីផ្សារទាំងពីរ នៅប្រទេសបារាំង។
- - -
(Paris, France) – On Friday, 18 October 2024, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, along with Her Excellency KIM Sreyroth and Her Excellency SOMET Somnea, Under Secretaries of State, conducted a visit and held meetings with representatives from two prominent market stores, Paris Store and Tang Frères, which feature Cambodian products.
The discussions focused on exploring opportunities to expand the market for Cambodian agricultural products, including rice, processed foods, and cashew nuts, within the French retail sector.