មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានសហការជាមួយ គណកម្មកាផ្សារបន្លែច្បារអំពៅ ចុះស្រាវជ្រាវលើត្រកួនឈូស ដែលមានប្រតិកម្មលើអ្នកប្រើប្រាស់ ហើយបានផ្សព្វផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ( Tik Tok និងFacebook ) ដើម្បីត្រួតពិនិត្យ និងយកសំណាកគំរូ ចំនួន ០៦គំរូ បញ្ជូនមកមន្ទីរពិសោធន៏ នៃអគ្ននាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តតាមនីតិវិធីបន្ត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានសហការជាមួយ គណកម្មកាផ្សារបន្លែច្បារអំពៅ ចុះស្រាវជ្រាវលើត្រកួនឈូស ដែលមានប្រតិកម្មលើអ្នកប្រើប្រាស់ ហើយបានផ្សព្វផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ( Tik Tok និងFacebook ) ដើម្បីត្រួតពិនិត្យ និងយកសំណាកគំរូ ចំនួន ០៦គំរូ បញ្ជូនមកមន្ទីរពិសោធន៏ នៃអគ្ននាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

ក្នុងឱកាសនោះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីអនាម័យ និងប្រើប្រាស់ទឹកស្អាត ការផ្លាស់ប្តូរទឹកឱ្យបានញឹកញាប់ជាប្រចាំ។ បន្ថែមពីនោះមន្រ្តីជំនាញបានបន្ថែមការអប់រំដល់ប្រជាអាជីវករដែលលក់ដូរក្នុងផ្សារឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនប្រជាពលរដ្ឋ។

https://s2.moc.gov.kh/mocspace/mocspace_1729497440720.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497440712.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497440692.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497440766.jpg