មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើម្ហូបអាហារគ្រឿងសមុទ្រ បន្លែ ត្រីសាច់ សរសៃគុយទាវ សរសៃមី នៅផ្សារអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង មានដូចជា បង្គាស្រស់ ១ គំរូ មឹកបំពង់ ១ គំរូ មឹកពីងពាង ១ គំរូ ត្រីឈាម ១ គំរូ ត្រីកាម៉ុង ១ គំរូ ខ្ញីហាន់ ៣ គំរូ សណ្ដែកបណ្ដុះ ២ គំរូ ត្រពាំងជ្រក់ ១ គំរូ ស្ពៃជ្រក់ ១ គំរូ ស្លឹកគ្រៃហាន់ ១ គំរូ លត ១ គំរូ គុយទាវកាត់ ១ គំរូ និងមីស្រស់ ១ គំរូ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កោះកុង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើម្ហូបអាហារគ្រឿងសមុទ្រ បន្លែ ត្រីសាច់ សរសៃគុយទាវ សរសៃមី នៅផ្សារអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង មានដូចជា បង្គាស្រស់ ១ គំរូ មឹកបំពង់ ១ គំរូ មឹកពីងពាង ១ គំរូ ត្រីឈាម ១ គំរូ ត្រីកាម៉ុង ១ គំរូ ខ្ញីហាន់ ៣ គំរូ សណ្ដែកបណ្ដុះ ២ គំរូ ត្រពាំងជ្រក់ ១ គំរូ ស្ពៃជ្រក់ ១ គំរូ ស្លឹកគ្រៃហាន់ ១ គំរូ លត ១ គំរូ គុយទាវកាត់ ១ គំរូ និងមីស្រស់ ១ គំរូ ។

ជាលទ្ធផល ពុំមានសំណាកគំរូណាមួយខាងលើ មានផ្ទុកសារធាតុគីមីហាមឃាត់ទេ។ ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានបន្តណែនាំដលអាជីវករ លក់ដូរទំនិញត្រូវគោរពគោលការណ៍អនាម័យអោយបានត្រឹមត្រូវ។

https://s2.moc.gov.kh/mocspace/mocspace_1729497511688.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497511640.jpg