(ប៉ារីស, បារាំង) ៖ នាថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមទស្សនកិច្ចកម្មវិធីពិព័រណ៍ SIAL Paris ដែលមានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ប្រមាណជាង ៧,៥០០ ស្តង់មកពីបណ្តារ ប្រទេសនៃតំបន់ជាច្រើនរួមមាន៖ អាស៊ី អឺរ៉ុប អាម៉េរិក និងអាហ្វ្រិក និងមានអ្នកចូលរួមប្រមាណ ២៨៥,០០០នាក់។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តម សំហេង បូរ៉ាក៏បានធ្វើការជួបពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួនក្នុងគោលបំណងលើកបង្ហាញអំពីផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសអង្ករ អាហារកែច្នៃ និងគ្រាប់ស្វាយចន្ទី។
(Paris, France) – On Saturday, 19 October 2024, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by Her Excellency SOMETH Somnea, Under Secretary of State of the Ministry of Commerce, visited the SIAL Paris Exhibition, which features more than 7,500 booths from various regions, including Asia, Europe, America, and Africa, with an estimated 285,000 participants. During the visit, His Excellency Sam Heng Bora also met with several companies to showcase Cambodia's potential products, particularly rice, processed foods, and cashew nuts.