មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ សហការណ៍ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងប៉ូលីសប៉ុស្តិ៍ផ្សារទន្លាប់ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងផ្ទះលក់ទំនិញនៅផ្សារទម្លាប់ ដែលស្ថិតនៅ ឃុំកំពង់ ស្រុកគីរីវង្ស ខេត្តតាកែវ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(តាកែវ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ សហការណ៍ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងប៉ូលីសប៉ុស្តិ៍ផ្សារទន្លាប់ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងផ្ទះលក់ទំនិញនៅផ្សារទម្លាប់ ដែលស្ថិតនៅ ឃុំកំពង់ ស្រុកគីរីវង្ស ខេត្តតាកែវ។

ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើ គុយទាវសរសៃធំចំនួន ១គំរូ លតចំនួន ១គំរូ បង្គាស្រស់ចំនួន ១គំរូ មឹកស្រស់ចំនួន ១គំរូ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ឡើយ។

ជាមួយគ្នានេះ មន្រ្តីជំនាញបានចែក និងបិទផ្ទាំងស្ទិកគ័រផ្សព្វផ្សាយស្តីពីសុវត្ថិភាព គុណភាពម្ហូបអារហារដល់អាជីវករផងដែរចំនួន ១៥ផ្ទាំងផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1729497755339.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497755063.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497753812.jpg
https://s2.moc.gov.kh/mocspace/mocspace_1729497754112.jpg