(ប៉ារីស, បារាំង)៖ នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាទៅកាន់ទីផ្សារចំនួនពីរ នៅប្រទេសបារាំង និងប្រទេសហូឡង់ ដែលបានរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចសិក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញធ្វើទស្សនកិច្ចនៅកម្មវិធីពិព័រណ៍ SIAL Paris នៅប្រទេសបារាំ ព្រមទាំងចូលរួមកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ ក្នុងកម្មវិធីពិព័រណ៍នេះ ជាមួយសហគ្រិនកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ សហគ្រិនកម្ពុជា ដែលចូលរួមនាឱកាសនោះ រួមមាន សហព័ន្ធស្រូវអង្ករកម្ពុជា សហព័ន្ធស្វាយចន្ទី ក្រុមហ៊ុន Ample Agro Product ក្រុមហ៊ុនKhmer Organic ក្រុមហ៊ុន HESED Cambodia និងក្រុមហ៊ុន Misota។
---
(Paris, France): On Sunday, 20 October 2024, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce, joined the Market Visit to France and the Netherlands, organized by the CAPRED Program.
In addition, His Excellency Secretary of State also visited the SIAL Paris Exhibition and participated in a discussion on the experiences shared by Cambodian entrepreneurs who participated in the SIAL Paris event, including the Cambodia Rice Federation, Cashew Federation, Ample Agro Product, Khmer Organic Company, HESED Cambodia, and Misota Company.