មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យទំនិញតាមម៉ាតចំនួន ៦ទីតាំង ដើម្បីស្វែងរកភាពមិនអនុលោម និងទំនិញហាមឃាត់ ដែលស្ថិតនៅភូមិប៉ាលិលេយ្យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យទំនិញតាមម៉ាតចំនួន ៦ទីតាំង ដើម្បីស្វែងរកភាពមិនអនុលោម និងទំនិញហាមឃាត់ ដែលស្ថិតនៅភូមិប៉ាលិលេយ្យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាព និងហាមឃាត់ចំនួន ២៩.៦៥គីឡូក្រាម ក្នុងនោះរួមមាន ទឹកខ្មេះរូបទន្សាយ បណ្តូលពោតកំប៉ុង ទឹកម្ទេសកញ្ចប់ និងគ្រឿងសម្អាងចម្រុះ ។

ជាមួយគ្នានេះ មន្រ្តីជំនាញបានណែនាំអោយអាជីវករត្រូវធ្វើការត្រួតពិនិត្យជាប្រចាំរាល់ទំនិញដែលដាក់តាំងលក់ និងហាមលក់ផលិតផលហាមឃាត់នេះ ដែលធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់បន្តទៀត។

https://s2.moc.gov.kh/mocspace/mocspace_1729498030129.jpg
https://s2.moc.gov.kh/mocspace/mocspace_1729498030292.jpg
https://s2.moc.gov.kh/mocspace/mocspace_1729498029868.jpg
https://s2.moc.gov.kh/mocspace/mocspace_1729498030566.jpg
https://s2.moc.gov.kh/mocspace/mocspace_1729498030200.jpg
https://s2.moc.gov.kh/mocspace/mocspace_1729498030509.jpg
https://s2.moc.gov.kh/mocspace/mocspace_1729498030477.jpg